Showing posts with label រៀន​រក​លុយ​ AS. Show all posts
Showing posts with label រៀន​រក​លុយ​ AS. Show all posts

វិធីសាស្ត្ររកលុយតាម Google AdSene ងាយៗ


គ្រាន់តែ​ឃើញ​ចំណងជើង លោកអ្នក​ប្រហែល​គិតថា៖ បើងាយ​ដូចនិយាយ​មែន? គេឈប់ធ្វើការងារ ជួញដូរ​​អស់ហើយ! កុំចេះតែ​និយាយ​ គ្មាន​ភស្តុតាងណា៎!

វាជាការពិត ដែល​ទឹក​ប្រាក់ 10,000 ដុល្លារ មិនមែន​ងាយ​រក​នោះទេ តែ​វា​​ប្រាកដ​ដែរ​ថា Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ​បាន​ ដោយ​គ្មាន​ស្ទាក់​ស្ទើរ ។Google Adsense ជា​សេវាកម្ម​មួយ​របស់​ក្រុម​ហ៊ុន Google ដែល​លោក​អ្នក​អាច​ចុះ​ឈ្មោះ ​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ ​(Publishers) ឲ្យ Google បាន ។

តើ​អ្នក​ឆ្ងល់ទេថា Google បាន​លុយ​មកពី​ណា ទើប​អាច​ផ្តល់​ជូន​លោកអ្នក​បាន? ងាយយល់ទេ!Google ជាឈ្មួញ​កណ្តាល​ម្នាក់ ដែល​ទទួល​លុយ​ពី អ្នក​ចង់​ផ្សព្វផ្សាយ​ទំនិញ ឬសេវា​របស់​ខ្លួន ដោយ​ប្រើប្រាស់​សេវា Google Adword។បន្ទាប់មក Google នឹង​បញ្ជូនការ​ផ្សព្វផ្សាយ​ទាំងនោះ ទៅតាមអ្នក​ដែល​មាន Blog, គេហទំព័រ,Youtube Channel,កម្មវិធី​ទូរសព្ទដៃទាំងឡាយដែល​បាន​ចុះឈ្មោះជាមួយសេវាGoogle Adsense 

ក. រកលុយ​តាមរយៈ​ការ​សរសេរ​ Blog



ការសរសេរ​អត្ថបទ បច្ចេកទេស និងគន្លឹះ​ណាមួយ ជាការពេញ​និយម​មួយបែប សម្រាប់​អ្នក​ដែល​អាច​រក​លុយ​ពី Google Adsense បាន​ ។ លោកអ្នក​គ្រាន់តែ​ជ្រើសរើស​ ប្រធាន​បទ​ជាក់លាក់​ណាមួយ លើក​យក​មកសរសេរ​ចែករំលែក​ទៅ​កាន់​អ្នក​ដទៃ នោះ​លោកអ្នក​នឹង​ទទួល​បាន​លុយ​ពី Google Adsene ទៅហើយ!

ខ. រកលុយ​ពី Youtube


សម្រាប់លោកអ្នក​ដែល​មាន​ជំនាញ​ក្នុងការ​បង្កើត​វីដេអូ ក្នុងគោលបំណង​ចែក​រំលែក​តាម​រយៈ​គេហទំព័រ Youtube ក៏​អាច​រក​ប្រាក់​គ្រាន់បើ​ផងដែរ ។ ប្រភេទ​វីដេអូ​ទាំងនេះ ត្រូវ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​លោកអ្នក ឬ​ត្រូវ​បាន​បង្កើត​ដោយ​ខ្លួន​អ្នក ។ ការ​ចម្លង​យក​វីដេអូ ពី Youtube Channel ដទៃ ឬ​ចម្លង​ចេញ​ពី​ឌីស CD/DVD នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ចូល​ក្នុង Youtube ឡើយ (បើទោះជាដាក់បាន ក៏មិន​បាន​យូរ​អង្វែងដែរ) ។ លោកអ្នក​អាច​​ចុះឈ្មោះ Youtube Channel ដែល​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ និង​ទស្សនា​ច្រើន នឹង​មាន​ឱកាស​ទទួល​បាន​ប្រាក់​ច្រើន ទៅតាមនោះដែរ ។

គ. រកលុយពីកម្មវិធី​ទូរសព្ទដៃ

ការនិយម​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត ទូទាំង​សកលលោក ពី​ការ​ប្រើប្រាស់​កុំព្យូទ័រ​លើតុ មក​ជា​កុំព្យូទ័រ​យួរដៃ រហូត​មកដល់​បច្ចុប្បន្ន​នេះ ទូរស័ព្ទ​ឆ្លាតវៃ – SmartPhone ក្លាយជា​ឧបករណ៍​ពេញ​និយម​ជំនាន់​ក្រោយគេ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់ ទាំងចាស់ ទាំង​ក្មេង ។ ពី​មួយជំនាន់​ទៅ​មួយជំនាន់​ទូរសព្ទ​ឆ្លាតវៃ បាន​អភិវឌ្ឍ​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ទាំងនោះ ។ ហេតុនេះ​ហើយ​បានជា កម្មវិធី​លើ​ទូរសព្ទដៃដែល​អាច​ជួយ​សម្រួល​ការងារ​ពួកគេ​ បាន​ក្លាយជា​ចំណុច​មួយ ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត​​ប្រាថ្នា​ចង់បាន ។ លោកអ្នក​អាច​ប្រើប្រាស់សេវា Google AdMob ដែល​ជា​សេវា​របស់​ក្រុម​ហ៊ុន Google ផងដែរ ក្នុងការ​ដាក់​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ទាំងនោះ ។

ធ្វើម៉េច​ទើប​រក​បាន ដល់​រាប់​ម៉ឺន?

ក្រុមហ៊ុន Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ទឺកប្រាក់​​​ ទៅតាម​វិធី​ និង​គោលការណ៍​ដែល​ពួកគេ​បាន​កំណត់ ។ អ្វីដែល​លោកអ្នក​ត្រូវ​គិត​ជំហាន​ដំបូងគេ មុននឹង​ចាប់ផ្តើម​ចង់​បាន​ប្រាក់​ពី Google Adsense នោះគឺ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ចំនួន​អ្នក​ចូល​មើល និង​ប្រើប្រាស់​ជាប្រចាំ (Blog ឬ​គេហទំព័​រ, Youtube Channel និង​កម្មវិធី​ទូរសព្ទ​ដៃ) ។ ល្គឺកណា ចំនួន​អ្នក​មើល និង​ប្រើប្រាស់​កាន់​តែ​ច្រើន លោកអ្នក​ក៏អាច​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​ផងដែរ ។

ឧទាហរណ៍៖ លោកអ្នក​មាន​ Blog មួយ​ដែល​និយាយពី​​ដំណើរការ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដែល​អមជាមួយ​រូបភាព ពេល​អាន និង​មើល​ហើយ​ពិត​ជា​គួរឲ្យ​ចង់​ទៅ​លេង​ទីនោះ ។ ទន្ទឹម​គ្នានោះ លោកអ្នក​បាន​បង្កើត Youtube Channel ដែល​លោកអ្នក​នឹង​ Upload វីដេអូ​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​នីមួយៗ ឬ​បង្ហាញ​ពី​វប្បធម៌​ប្រចាំ​តំបន់​ជាដើម ។ បន្ថែម​លើនេះ លោកអ្នក​ក៏អាច​បង្កើត​ជា​កម្មវិធី​ទូរសព្ទ​ដៃ ដែល​អាច​ឲ្យ​អ្នក​អាន​របស់​អ្នក អាច​ងាយស្រួល​អាន​អត្ថបទ លើ​ទូរសព្ទ​ដៃ របស់​ពួកគេ ផងដែរ ។
សរុបមកវិញ បើ​លោកអ្នក​មាន​ចំនួន​អ្នក​ចូល​មើល Blog ជា​ប្រចាំ 500,000 នាក់ ​- មើល​វីដេអូ​តាម Youtube Channel ចំនួន​ 700,000 ដង និង​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ ជាង 5,000,000 នាក់ នោះ​លោកអ្នក​នឹង​ទទួល​បាន​ប្រាក់​ច្រើនជាង 10,000 ដុល្លារ​ទៀតផង ពី Google Adsense និង​សេវា​​រកលុយ​ដទៃ​ទៀត ។

សេចក្តីសន្និដ្ឋាន
វិធី​ទាំង​បី ខាងលើនេះ អាច​ឲ្យ​លោកអ្នក​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់ រហូតដល់​ម៉ឺន ឬលើសពី​នេះទៀត អាស្រ័យលើ​ការ​ព្យាយាម និង​បច្ចេកទេស​សិក្សា​ស្វែងយល់​របស់​លោកអ្នក ជាមួយ Google Adsense ។ ចំនួន​អ្នក​ដែល​អាច​រក​ប្រាក់​ចំណូល​ពី Google Adsense មាន​ច្រើនលើសលុប តែ​លោកអ្នក​មិនទាន់​បាត់​បង់​ឱកាស​ឡើយ ។ សូម​ចំណាំថា ប្រសិន​បើ​លោកអ្នក​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស ឬ​អាចជួយ​សម្រួល​ការ​ងារ​របស់​ពួកគេបាន លោកអ្នក​នឹង​អាច​រក​ប្រាក់​ ដោយ​គ្មាន​ដែន​កំណត់ ។

របៀបរកលុយ Free ដែលគេល្បីនាពេលបច្ចុប្បន្ននេះ


របៀបរកលុយ Free ដែលគេល្បីនាពេលបច្ចុប្បន្ននេះ

ស្វាគមន៏នៃការចូលមកកាន់ទំព័រ របៀបរកលុយ Free​  ។ ជាការពិតណាស់អ្នកទាំងអស់គ្នាបា្រកដជាចង់ដឹង​ហើយថា តើយើងនឹងរកលុយដោយរបៀបណា ? ហើយការរកលុយតាម Facebook, Youtube, Google នេះមិនមែនមានតែ វិធី១ ទេ គឺមានច្រើនវិធីណាស់ រាប់ មិនអស់ ដូច្នេះហើយទើបយើង អាចរកប្រាក់ចំនូលបាន រាប់រយ រាប់ពាន់ដុល្លា ក្នុង១ខែៗ  ទៅតាមលទ្ធភាពបុគ្គលម្នាក់ៗ ដោយពុំមានចំណាយដើមទុន សូម្បីតែ មួយសេនដុល្លា ។

១, របៀបរកលុយតាម Facebook

ប្រហែលជាអ្នកធ្លាប់ដឹង ធ្លាប់ឮ ហើយអ្នកខ្លះទៀតធ្លាប់ឃើញផង ដែលគ្រាន់តែលេង Chat, Comment and Like ក៏បានលុយដែរ ។

២,​ របៀបរកលុយតាម Youtube

អ្នកប្រាកដជាស្គាល់ Youtube ហើយមែនទេ អ្វីដែលជាទំលាប់ដែលអ្នកបានធ្វើកន្លងមកគឺ មើលវីដេអូ ចំរៀង ភាពយន្ត កំប្លែង ពត៌មាន ប៉ុន្តែអ្នកមានដែលគិតទេថា ម្ចាស់វីដេអូ ទាំងនេះបានប្រាក់ប៉ុន្មាន ក្នុងមួយខែៗ ពី Youtube ។ ដូច្នេះនិយាយសរុបមក ប្រសិនបើអ្នកមាន វីដេអូល្អៗ ហើយបង្ហោះចូល Youtube អ្នកនឹងទទួលបានប្រាក់ ដែលមិននឹកស្មានដល់ ។

៣, របៀបរកលុយតាម Google Adsense

ជាទូទៅដើម្បីរកលុយជាមួយ Google Adsense​ បានលុះត្រាតែអ្នកមាន វែបសាយ សិន ហើយអ្នកយកពាណិជ្ជកម្មផ្សេងៗ មកដាក់ពីលើ វែបសាយ របស់អ្នក រួចនៅពេលដែលអ្នកទស្សនា ចុចលើពាណិជ្ជកម្មនោះ អ្នកនឹងទទួលបានលុយពី
Google Adsense ។

៤, របៀបរកលុយតាម CPA ( Cost Per Action )

CPA មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយក៏ដោយ នោះយើងនឹង ទទួលបានលុយ ។

៥, របៀបរកលុយតាម PPC ( Pay Per Click )

PPC មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយដោយ Click នោះយើងនឹង ទទួលបានលុយ ។

៦, របៀបរកលុយតាម PPV ( Pay Per View )

PPV មានន័យថា ប្រសិនបើយើងមានវីដេអូល្អៗច្រើន ហើយ​ Upload ចូលទៅក្នុង Youtube ហើយមានអ្នកទស្សនា ចូលមើលច្រើន នោះយើងនឹង ទទួលបានលុយ ។

របៀបរកលុយ

ស្វាគមន៏នៃការចូលមកកាន់ទំព័រ របៀបរកលុយ​  ។ ជាការពិតណាស់អ្នកទាំងអស់គ្នាបា្រកដជាចង់ដឹង​ហើយថា តើយើងនឹងរកលុយដោយរបៀបណា ? ហើយការរកលុយតាម Facebook, Youtube, Google នេះមិនមែនមានតែ វិធី១ ទេ គឺមានច្រើនវិធីណាស់ រាប់ មិនអស់ ដូច្នេះហើយទើបយើង អាចរកប្រាក់ចំនូលបាន រាប់រយ រាប់ពាន់ដុល្លា ក្នុង១ខែៗ  ទៅតាមលទ្ធភាពបុគ្គលម្នាក់ៗ ដោយពុំមានចំណាយដើមទុន សូម្បីតែ មួយសេនដុល្លា ។

១, របៀបរកលុយតាម Facebook

ប្រហែលជាអ្នកធ្លាប់ដឹង ធ្លាប់ឮ ហើយអ្នកខ្លះទៀតធ្លាប់ឃើញផង ដែលគ្រាន់តែលេង Chat, Comment and Like ក៏បានលុយដែរ ។

២,​ របៀបរកលុយតាម Youtube

អ្នកប្រាកដជាស្គាល់ Youtube ហើយមែនទេ អ្វីដែលជាទំលាប់ដែលអ្នកបានធ្វើកន្លងមកគឺ មើលវីដេអូ ចំរៀង ភាពយន្ត កំប្លែង ពត៌មាន ប៉ុន្តែអ្នកមានដែលគិតទេថា ម្ចាស់វីដេអូ ទាំងនេះបានប្រាក់ប៉ុន្មាន ក្នុងមួយខែៗ ពី Youtube ។ ដូច្នេះនិយាយសរុបមក ប្រសិនបើអ្នកមាន វីដេអូល្អៗ ហើយបង្ហោះចូល Youtube អ្នកនឹងទទួលបានប្រាក់ ដែលមិននឹកស្មានដល់ ។

៣, របៀបរកលុយតាម Google Adsense

ជាទូទៅដើម្បីរកលុយជាមួយ Google Adsense​ បានលុះត្រាតែអ្នកមាន វែបសាយ សិន ហើយអ្នកយកពាណិជ្ជកម្មផ្សេងៗ មកដាក់ពីលើ វែបសាយ របស់អ្នក រួចនៅពេលដែលអ្នកទស្សនា ចុចលើពាណិជ្ជកម្មនោះ អ្នកនឹងទទួលបានលុយពី

Google Adsense ។

៤, របៀបរកលុយតាម CPA ( Cost Per Action )

CPA មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយក៏ដោយ នោះយើងនឹង ទទួលបានលុយ ។

៥, របៀបរកលុយតាម PPC ( Pay Per Click )

PPC មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយដោយ Click នោះយើងនឹង ទទួលបានលុយ ។

៦, របៀបរកលុយតាម PPV ( Pay Per View )

PPV មានន័យថា ប្រសិនបើយើងមានវីដេអូល្អៗច្រើន ហើយ​ Upload ចូលទៅក្នុង Youtube ហើយមានអ្នកទស្សនា ចូលមើលច្រើន នោះយើងនឹង ទទួលបានលុយ ។

វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

រក​ប្រាក់​តាម Google Adsense ជា​វិធី​មួយ​ដែល​មនុស្ស​ភាគច្រើន​រួម​ទាំង​ពលរដ្ឋ​​កម្ពុជា​​មួយ​ចំនួន​កំពុង​ផុសផុល​​ធ្វើ​តាម​គ្នា​។ អ្នក​អាច​យក​ពេល​ទំនេរ​មក​រក​ប្រាក់​តាម​រយៈ Google Adsense លើ​ប្លុក តាម​វិធី​ខាង​ក្រោម៖

១. ត្រូវ​រៀប​ចំ Blog ឲ្យ​មាន​របៀប

បើ​ការ​រចនា Blog អ្នក​រញ៉េរញ៉ៃ មិន​ដឹង​ទីតាំង​ណា​ត្រូវ​ចុច Home ផង កុំ​សង្ឃឹម Google អនុញ្ញាត​ឲ្យ​អ្នក​ដាក់ Adsense លើ Blog។ អ្នក​អាច​ប្រើ​រចនាបថ​ដែល​មាន​ស្រាប់​លើ Blogspot ហើយ​គ្រាន់​តែ​កែកុន​តិចតួច​ឲ្យ​ស្រួល​មើល។

២. Content

ក្រោយ​រៀប​ចំ Blog មាន​រៀប​រួច ត្រូវ​មាន Content (មាតិកា) គ្រប់គ្រាន់ កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថបទ​ក្នុង Content អ្នក​ត្រូវ​តាម​វេយ្យាករណ៍​និង​អក្ខរាវិរុទ្ធ​ភាសា​អង់គ្លេស។ អ្វី​ដែល​អ្នក​ត្រូវ​ចាំ​មួយ​ទៀត គឺ​រាល់​អត្ថបទ​ក្នុង Content អ្នក​គឺ Original ១០០% មិន​ចម្លង​ពី​គេ។ ម្យ៉ាង​ទៀត អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់​លាក់​ពី​ប្រភេទ Content ក្នុង Blog។

៣. Traffic Traffic សំដៅ​លើ​ចរាចរណ៍​នៃ​ការ​ចូល​មើល Blog របស់​អ្នក។ Google អាច​អនុញ្ញាត​ឲ្យ​អ្នក​អាច​រក​លុយ​តាម Adsense បាន ទាល់​តែ Blog អ្នក​មាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​ល្មម​រាល់​ថ្ងៃ។

៤. ដាក់ Privacy, About us និង Contact us មាន Traffic គ្រប់​គ្រាន់​ហើយ តែ​មិន​ទាន់​មាន Privacy Policy, About us និង Contact us មិន​ទាន់​គ្រប់គ្រាន់​ទេ។ ទាំង​បី​ចំណុច​នេះ អ្នក​ត្រូវ​បំពេញ​ឲ្យ​គ្រប់​ចន្លោះ​ប្រហោង​ទាំងអស់។

ចំពោះ Privacy Policy ចាំ​បាច់​សម្រាប់​ទទួល​ការ​អនុញ្ញាត​ពី Google ព្រោះ​វា​អាច​បញ្ជាក់​ថា Blog របស់​អ្នក​មិន​មែន​ជា Scam។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ឲ្យ​អ្នក​ចូល​អាន​ដឹង​ថា ពួកគេ​ត្រូវ​និង​មិន​ត្រូវ​ធ្វើ​អ្វី​លើ Blog របស់​អ្នក។

About us៖ ពណ៌នា​អំពី​អ្នក​និង Blog របស់​អ្នក ដើម្បី​បញ្ជាក់​ពី​ភាព​ប្រាកដប្រជា។ Contact us៖ ក្នុង​ករណី​អ្នក​អាន​ចង់​បង្ហាញ​អារម្មណ៍​អំពី Blog អ្នក ពួកគេ​អាច​ទាក់ទង​អ្នក​តាមរយៈ​អ៊ីមែល​ឬ​អាសយដ្ឋាន​ដែល​បាន​ដាក់​ក្នុង​ទំព័រ​នេះ។

ធម្មតា Blog នីមួយៗ​ត្រូវ​មាន​អាយុកាល​យ៉ាង​ហោច​ណាស់​បី​ខែ​ទើប​អាច​មាន​សិទ្ធ​ដាក់ Google Adsense បាន។ ក្រោយ​ធ្វើ​តាម​គ្រប់​គោលការណ៍​ខាង​លើ​រួច អ្នក​អាច Apply Adsense ដើម្បី​ឲ្យ​ក្រុមហ៊ុន Google ពិនិត្យ​មើល Blog របស់​អ្នក​ថា​តើ​អាច​ដាក់ Adsense បាន​ឬ​អត់។ ការ​ពិនិត្យ (Review ) របស់ Google ស៊ី​ពេល​ប្រហែល​ជិត​មួយ​ខែ​ឬ​ច្រើន​ជាង​នេះ តែ Blog អ្នក​នឹង​អាច​ទទួល​ការ​អនុញាតិ​កាន់​តែ​លឿន​បើ​ធ្វើ​ត្រូវ​តាម​គ្រប់​គោលការណ៍ Google។

កុំ​ព្យាយាម​ប្រើ​វិធី​ខុស​ច្បាប់​ដូចជា​ការ​ប្រើ​កម្មវិធី​លាក់​ទីតាំង​ផ្ទាំង​ពាណិជ្ជកម្ម​ដើម្បី​បំភាន់​ភ្នែក​អ្នក​ចូល​មើល​ឬ​ប្រើ Script ផ្សេងៗ​ដើម្បី​បង្កើន​ចំនួន Click។ ត្បិត​តែ​រក​លុយ​បាន​ច្រើន តែ​មិន​យូរ​អង្វែង​ទេ ទី​បំផុត​នឹង​ត្រូវ Google បិទ​មិន​ខាន៕

រៀន​រក​លុយ​តាម​អ៊ីនធើណិត សម្រាប់​អ្នក​​ទើប​ចាប់​ផ្តើម

វិធី​រក​លុយ​តាម​អ៊ីនធើណិត មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ តែ​សម្រាប់​អ្នក​ដែល​ទើប​​ចាប់​ផ្តើមរៀន​រក​លុយ​អនឡាញតាម​រយៈ Google Adsense ដែល​កំពុង​ពេញ​និយម​អាច​នឹង​ពិបាក​បន្តិច។
មាន​មេរៀន​ល្អៗដែល​អាច​បក​ស្រាយ​ចម្ងល់​ទាក់​ទង​នឹង​គន្លឹះ​រក​លុយ​ឱ្យ​បានច្រើន​តាម​អ៊ីនធើណិត​ដូច​ជា៖ គន្លឹះ​ដាក់ Google Absences ឱ្យ​បាន​ត្រឹម​ត្រូវ ការ​ដាក់​ផ្ទាំង​ផ្សាយ Adsense ឱ្យ​បាន​ត្រឹម​ត្រូវ គន្លឹះ​សរសរ Blog ដើម្បី​បាន​លុយ​ពី Google និង​របៀបបង្កើត Google Adsense ទុក​លក់​ឲ្យ​អ្នក​ដែល​ចង់​រក​លុយ​តាម​រយៈ YouTube, Blog និង Website ជា​ដើម៕